English | ខែ្មរ
Loading sidebar menu...
សេវាធនាគារសម្រាប់អតិថិជន |សេវាធនាគារសម្រាប់អាជីវកម្ម
គេហទំព័រ    ការបដិសេធ

ការបដិសេធ

ខ្លឹមសារនៅក្នុងវ៉ិបសាយនេះ គឺជាព័ត៌មានទូទៅ មិនមែនជាការផ្ដល់ដំបូន្មានឯកទេសនោះឡើយ។ អ្នកគួរធ្វើការវាយតម្លៃឯករាជ្យ ដោយខ្លួនឯង ឬសុំដំបូន្មានឯកទេសសមស្របអំពីព័ត៌មាន ដែលមានក្នុងវ៉ិបសាយនេះ។

គ្រប់ខ្លឹមសារ និងការបង្ហាញ (ដែលមានដូចជា អត្ថបទ ក្រាហ្វិក រូបយីហោ និង រូបភាព) ទាំងអស់នៅក្នុងវ៉ិបសាយរបស់ធនាគារ ហ្វងឌីប៊ីអេសពាណិជ្ជ ភីអិលស៊ី គឺជាកម្មសិទ្ធិ ដែលស្ថិតនៅក្រោមការគ្រប់គ្រង និង/ឬ អាជ្ញាប័ណ្ណរបស់ធនាគារហ្វងឌីប៊ីអេសពាណិជ្ជ ភីអិលស៊ី ហើយត្រូវបានការពារដោយច្បាប់ស្ដីពីការរក្សាសិទ្ធិ ពាណិជ្ជនាម ឬច្បាប់ស្ដីពីកម្មសិទ្ធិបញ្ញា និងកម្មសិទ្ធិដែលចូលជាធរមាន ដទៃទៀត។

ខ្លឹមសារ និងការបង្ហាញនៅក្នុងវ៉ិបសាយនេះ ទោះជាទាំងមូលក្ដី ឬផ្នែកណាខ្លះក្ដី មិនគួរត្រូវបានផ្លាស់ប្ដូរ ផលិតឡើងវិញ ចែកចាយ បញ្ជូន ថតចម្លង លក់ ប្រើប្រាស់សម្រាប់បង្កើតការចម្លងតាម ឬសម្រាប់គោលបំណងអ្វីក៏ដោយ។ វ៉ិបសាយនេះ ក៏ដូចជា ខ្លឹមសារ និង ការបង្ហាញដែលមាន ត្រូវប្រើប្រាស់សម្រាប់គោលបំណងស្របច្បាប់តែប៉ុណ្ណោះ។

ខណៈពេលដែលធនាគារហ្វងឌីប៊ីអេសពាណិជ្ជភីអិលស៊ី ខិតខំយកចិត្ដទុកដាក់ធ្វើយ៉ាងណាឱ្យព័ត៌មាន ការបង្ហាញ និងខ្លឹមសារ ដែលមាននៅក្នុងវ៉ិបសាយនេះមានសុក្រឹតភាព ធនាគារហ្វងឌីប៊ីអេសពាណិជ្ជភីអិលស៊ីមិនធ្វើការធានាចំពោះសុក្រឹតភាព ភាពពេញលេញ និងភាពអាចជឿជាក់បាននៃព័ត៌មាន ការបង្ហាញ និងខ្លឹមសារ ដែលមាននៅក្នុងវ៉ិបសាយនេះឡើយ។

ធនាគារហ្វងឌីប៊ីអេសពាណិជ្ជភីអិលស៊ី មិនទទួលយកការទទួលខុសត្រូវអ្វីទាំងអស់ចំពោះការខាតបង់ដោយផ្ទាល់ ឬជាផលវិបាក ដែលកើតឡើងដោយសារការប្រើប្រាស់ ឬការពឹងអាស្រ័យលើព័ត៌មាន ដែលផ្ដល់នៅក្នុងវ៉ិបសាយនេះ។

វ៉ិបសាយនេះអាចភ្ជាប់ទំនាក់ទំនងទៅកាន់វ៉ិបសាយដទៃទៀត ដែលមិនដំណើរការដោយធនាគារហ្វងឌីប៊ីអេសពាណិជ្ជភីអិលស៊ី។ អ្នកត្រូវរ៉ាប់រងចំពោះការហានីភ័យនៃការចូលមើល និង ការប្រើប្រាស់វ៉ិបសាយដទៃទៀតទាំងនេះ ដោយខ្លួនឯង។ ធនាគារហ្វងឌីប៊ីអេសពាណិជ្ជភីអិលស៊ីមិនទទួលខុសត្រូវចំពោះខ្លឹមសារ និង ការអនុវត្ដភាពជាឯកជននៃវ៉ិបសាយទាំងនេះឡើយ។

ធនាគារហ្វងឌីប៊ីអេសពាណិជ្ជភីអិលស៊ីរក្សាសិទ្ធិក្នុងការកែប្រែ បន្ថែម លុបចេញ ឬ ផ្លាស់ប្ដូរខ្លឹមសារ ឬ ការបង្ហាញខ្លះ ឬ ទាំងអស់ ដែលមាននៅលើវ៉ិិបសាយនេះ។