English | ខែ្មរ
Loading sidebar menu...
សេវាធនាគារសម្រាប់អតិថិជន |សេវាធនាគារសម្រាប់អាជីវកម្ម
គេហទំព័រ    គណនីប្រាក់បញ្ញើមានកាលកំណត

គណនីប្រាក់បញ្ញើមានកាលកំណត់របស់ហ្វងឌីប៊ីអេស

ហ្វងឌីប៊ីអេស នៅទីនេះ ដើម្បីជួយអ្នករក្សាទុក និង បង្កើនប្រាក់របស់អ្នក។ ហេតុអ្វីចាំបាច់ត្រូវទុកប្រាក់នៅក្រោម ខ្នើយ នៅពេលដែលអ្នកអាចទុកវាក្នុងគណនីដែលមានសុវត្ថិភាព និងសន្ដិសុខ ហើយលើសពីនេះទៀត អាចផ្ដល់ អត្ថប្រយោជន៍ជាការទទួលបានការប្រាក់យ៉ាងច្រើនក្នុងរយៈពេលមួយ។ ជាមួយនឹងគណនីប្រាក់បញ្ញើមានកាល កំណត់់របស់ហ្វងឌីប៊ីអេស យើងនឹងធានាឱ្យអ្នកមានទំនុកចិត្ដថា ប្រាក់របស់អ្នកនឹងខិតខំធ្វើការងារដើម្បីអ្នក!

លក្ខណៈ និង អត្ថប្រយោជន៍របស់គណនីប្រាក់បញ្ញើមានកាលកំណត់របស់ហ្វងឌីប៊ីអេស

  • អត្រាការប្រាក់ដ៏មានភាពទាក់ទាញ
  • រយៈពេលបញ្ញើមានភាពបត់បែន
  • មានជម្រើសបន្ដគណនីដោយស្វ័យប្រវត្ដិ
  • អាចចរចាអត្រាការប្រាក់បាន សម្រាប់បញ្ញើដែលមានចំនួនច្រើន
  • កម្រៃសេវាពិន័យមានភាពបត់បែន

លក្ខខណ្ឌ ដើម្បីបើកគណនីប្រាក់បញ្ញើមានកាលកំណត់របស់ហ្វងឌីប៊ីអេស

  • អតិថិជនជាលក្ខណៈបុគ្គល (មានទីលំនៅក្នុង/ក្រៅប្រទេសកម្ពុជា) ដែលមានអាយុចាប់ពី 18 ឆ្នាំឡើងទៅ
  • ប្រាក់បញ្ញើដំបូងអប្បបរមាចំនួន 500.00 ដុល្លា

3 ជំហានងាយៗ ដើម្បីចាប់ផ្ដើម

1.  ទូរស័ព្ទទៅកាន់លេខ +855 23218866 សម្រាប់ព័ត៌មានបន្ថែម

 

2. ទៅកាន់ការិយាល័យរបស់យើង

o  ទីស្នាក់ការកណ្តាល

ធនាគារហ្វងឌីប៊ីអេសពាណិជ្ជ ភីអីលស៊ី
ជាន់ដី នៃមជ្ឈមណ្ឌលការិយាល័យ BOC
អាគារលេខ 61-64មហាវិថីនរោត្ដម កែងផ្លូវលេខ 306
សង្កាត់បឹងកេងកង 1 ខ័ណ្ឌចំការមន
ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា

 

o  សាខាកម្ពុជាក្រោម

អគារលេខ ៦៤០ អឺ០ អឺ១ អឺ២ មហាវិថីកម្ពុជាក្រោម

សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក

ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា

 

o  សាខាម៉ៅសេទុង

អគារលេខ ១៨៧ មហាវិថីម៉ៅសេទុង

សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន​

ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា

 

3. បង្ហាញឯកសារដែលចាំបាច់ ដូចជាៈ

o  អត្ដសញ្ញាណប័ណ្ណ/លិខិតឆ្លងដែន ដែលមានសុពលភាព

o  លិខិតបញ្ជាក់ការងារ (អតិថិជនបរទេស)