គណនីសន្សំសម្រាប់បុត្រធីតា (Kids$ave Account) របស់ហ្វងឌីប៊ីអេស
បុត្រធីតាគឺជាត្បូងដ៏មានតម្លៃ! ផលិតផលដែលមានភាពច្នៃប្រឌិតថ្មីនេះ គឺជាផលិតផលទីមួយ នៅក្នុងប្រទេសកម្ពុជា ហើយ នាំមកឱ្យលោកអ្នកជាពិសេស ដោយហ្វងឌីប៊ីអេស។
ដោយសារតែយើងដឹងថាបុត្រាបុត្រីរបស់លោកអ្នក មានអត្ថន័យយ៉ាងធំធេងសម្រាប់លោកអ្នក យើងបានរៀបចំ គណនីនេះជាពិសេស សម្រាប់ឪពុកម្ដាយ ដែលចង់ទុកដាក់ប្រាក់របស់ពួកគេ ក្នុងធនាគារដែលមានសុវត្ថិភាព និង សន្ដិសុខសម្រាប់អនាគតបុត្រធីតារបស់ពួកគេ។ ជាមួយគ្រប់ការដាក់ប្រាក់បញ្ញើ បុត្រធីតាដែលជាអ្នកសន្សំប្រាក់វ័យ ក្មេងរបស់អ្នក នឹងមានអនាគតដ៏ត្រចះត្រចង់ និង រុងរឿង!
|
លក្ខណៈ និង អត្ថប្រយោជន៍របស់គណនីសន្សំសម្រាប់បុត្រធីតា (Kids$ave Account) របស់ហ្វងឌីប៊ីអេស
- រង្វាន់ជាពិសេសសម្រាប់ការបើកគណនីកំពុងរង់ចាំអ្នក!
- ប្រាក់បញ្ញើដំបូងទាបត្រឹម 10.00 ដុល្លាប៉ុណ្ណោះ
- អនុញ្ញាតឱ្យអ្នករក្សាសមតុល្យទាបត្រឹម 1.00 ដុល្លា
- ទទួលបានការប្រាក់ ដោយមិនគិតពីសមតុល្យក្នុងគណនី
- កម្រៃសេវា និង កម្រៃរក្សាគណនីទាប
- រង្វាន់ការប្រាក់ប្រចាំខែចំនួន 5 % លើការប្រាក់ប្រចាំខែដែលទទួលបាន ប្រសិនបើពុំមានការដកប្រាក់សោះ នៅក្នុងខែនោះ
- ដើម្បីលើកទឹកចិត្ដដល់ការសន្សំ យើងអនុញ្ញាតឱ្យដកប្រាក់តែ 6 ដងប៉ុណ្ណោះ ក្នុងរយៈពេល 12 ខែ។ បើដកលើសពីនេះ នឹងគិតថ្លៃសេវា 2.00 ដុល្លាសម្រាប់ការដកប្រាក់ម្ដង។
- ការប្រាក់កើនឡើងជារៀងរាល់ថ្ងៃ និង ផ្ដល់ជាប្រចាំខែ
- ប័ណ្ណ ATM នឹងចេញជូនម្ចាស់គណនី ដែលមានអាយុចាប់ពី 12 ឆ្នាំឡើងទៅតែប៉ុណ្ណោះ (ប្រសិនបើម្ចាស់គណនីត្រូវការ)
|
លក្ខខណ្ឌ ដើម្បីបើកគណនីសន្សំសម្រាប់បុត្រធីតា (Kids$ave Account) របស់ហ្វងឌីប៊ីអេស
- អតិថិជនជាលក្ខណៈបុគ្គល (មានទីលំនៅក្នុង/ក្រៅប្រទេសកម្ពុជា) ដែលមានអាយុចាប់ពី ១៧ ឆ្នាំចុះ
- គណនី Trust អាចបើកសម្រាប់អតិថិជនដែលមានអាយុចាប់ពី 17 ឆ្នាំចុះ ដោយប្រើឈ្មោះឪពុក ឬ ម្ដាយ /អាណាព្យាបាល
|
3 ជំហានងាយៗ ដើម្បីចាប់ផ្ដើម
1. ទូរស័ព្ទទៅកាន់លេខ +855 23218866 សម្រាប់ព័ត៌មានបន្ថែម
2. ទៅកាន់ការិយាល័យរបស់យើង
o ទីស្នាក់ការកណ្តាល
ធនាគារហ្វងឌីប៊ីអេសពាណិជ្ជ ភីអីលស៊ី ជាន់ដី នៃមជ្ឈមណ្ឌលការិយាល័យ BOC អាគារលេខ 61-64មហាវិថីនរោត្ដម កែងផ្លូវលេខ 306 សង្កាត់បឹងកេងកង 1 ខ័ណ្ឌចំការមន ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា
o សាខាកម្ពុជាក្រោម
អគារលេខ ៦៤០ អឺ០ អឺ១ អឺ២ មហាវិថីកម្ពុជាក្រោម
សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក
ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា
o សាខាម៉ៅសេទុង
អគារលេខ ១៨៧ មហាវិថីម៉ៅសេទុង
សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន
ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា
3. បង្ហាញឯកសារដែលចាំបាច់ ដូចជាៈ
o អត្ដសញ្ញាណប័ណ្ណ/លិខិតឆ្លងដែន ដែលមានសុពលភាព
o លិខិតសម្គាល់អត្ដសញ្ញាណកុមារ ឧ. អត្ដសញ្ញាណប័ណ្ណ សំបុត្រកំណើត ។ល។
|
ព័ត៌មាន និង តួលេខៈ
| សកម្មភាព |
គណនីសន្សំសម្រាប់បុត្រធីតា (Kids$ave Account) |
| ប្រាក់បញ្ញើទាបបំផុត |
10.00 ដុល្លា |
| លក្ខខណ្ឌសមតុល្យទាបបំផុត |
1.00 ដុល្លា |
| អត្រាការប្រាក់ |
1.5% ក្នុងមួយឆ្នាំ |
| ការបិទគណនីក្នុងរយៈពេល 6 ខែដំបូងចាប់ពីពេលបើក |
10.00 ដុល្លា (ក្នុងរយៈពេល 6 ខែដំបូង) |
| ការផ្ដល់សៀវភៅគណនីថ្មី ជំនួសសៀវភៅដែលបានបាត់ |
5.00 ដុល្លា |
| គណនីដែលគ្មានប្រតិបត្ដិការ |
មិនគិតកម្រៃ |
| ការផ្ទេរប្រាក់ពីធនាគារមួយ ទៅធនាគារមួយទៀត |
មិនគិតកម្រៃ |