English | ខែ្មរ
Loading sidebar menu...
សេវាធនាគារសម្រាប់អតិថិជន |សេវាធនាគារសម្រាប់អាជីវកម្ម
គេហទំព័រ    គណនីសន្សំស្វ័យប្រវត្ដិកម្រិតខ្ពស់ រប<

គណនីសន្សំស្វ័យប្រវត្ដិកម្រិតខ្ពស់ របស់ហ្វងឌីប៊ីអេស

នៅហ្វងឌីប៊ីអេស យើងជឿជាក់ថា ការបង្កើតភាពជាដៃគូមានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីឱ្យយើងអាចផ្ដល់ឱ្យអ្នកនូវ សេវាធនាគារដែលមានសារៈសំខាន់ចំពោះអ្នក មិនថាជាលក្ខណៈបុគ្គល ឬ លក្ខណៈអាជីវកម្ម។ ដូច្នេះ គណនីចរន្ដ សន្សំស្វ័យប្រវត្ដិរបស់ហ្វងឌីប៊ីអេសរបស់យើង ត្រូវបានសម្រឹតសម្រាំងឡើង ដើម្បីបំពេញតម្រូវការជាលក្ខណៈបុគ្គល ផង និងជាលក្ខណៈក្រុមហ៊ុនផង។

យើងផ្ដល់តម្លៃ និងយល់ឃើញថាអតិថិជនមិនថាបុគ្គល ឬ ក្រុមហ៊ុនមានលក្ខណៈពិសេសរៀងៗខ្លួន និងមានតម្រូវការ និងគោលបំណងផ្នែកហិរញ្ញវត្ថុផ្សេងៗពីគ្នា ហើយ យើងប្ដេជ្ញាចិត្ដផ្ដល់នូវសេវាប្រកបដោយគុណតម្លៃ និងខិតខំធ្វើការ បន្ថែម ដើម្បីជួយបំពេញតម្រូវការរបស់អ្នក។

លក្ខណៈ និង អត្ថប្រយោជន៍នៃគណនីសន្សំស្វ័យប្រវត្ដិកម្រិតខ្ពស់ របស់ហ្វងឌីប៊ីអេសៈ

  • ទទួលបានអត្រាការប្រាក់ 2% ក្នុងមួយឆ្នាំ ផ្អែកលើសមតុល្យមធ្យមប្រចាំថ្ងៃ ជារៀងរាល់ខែ ចាប់ពី 3,000 ដុល្លា ឡើងទៅ
  • កម្រៃសេវា និង កម្រៃរក្សាទុកគណនីទាប
  • កម្រៃប្រចាំខែ 5.00 ដុល្លាសម្រាប់គណនីចរន្ដ ដែលគ្មានប្រតិបត្ដិការ
  • ប័ណ្ណ ATM មិនគិតថ្លៃ
  • ចំនួនប្រាក់ច្រើនបំផុត ដែលអាចដកបានតាមប័ណ្ណ ATM គឺ 1,000 ដុល្លា

លក្ខខណ្ឌ ដើម្បីបើកគណនីសន្សំស្វ័យប្រវត្ដិកម្រិតខ្ពស់ របស់ហ្វងឌីប៊ីអេស ៖

  • ប្រាក់បញ្ញើដំបូងអប្បបរមា 3,000 ដុល្លា សម្រាប់បុគ្គល និងសម្រាប់ក្រុមហ៊ុន
  • អតិថិជនលក្ខណៈជាបុគ្គល (មានទីលំនៅក្នុង/ក្រៅប្រទេសកម្ពុជា) ត្រូវមានអាយុចាប់ពី 18 ឆ្នាំឡើងទៅ

3 ជំហានងាយៗ ដើម្បីចាប់ផ្ដើម

1.  ទូរស័ព្ទទៅកាន់លេខ +855 23218866 សម្រាប់ព័ត៌មានបន្ថែម

 

2. ទៅកាន់ការិយាល័យរបស់យើង

o  ទីស្នាក់ការកណ្តាល

ធនាគារហ្វងឌីប៊ីអេសពាណិជ្ជ ភីអីលស៊ី
ជាន់ដី នៃមជ្ឈមណ្ឌលការិយាល័យ BOC
អាគារលេខ 61-64មហាវិថីនរោត្ដម កែងផ្លូវលេខ 306
សង្កាត់បឹងកេងកង 1 ខ័ណ្ឌចំការមន
ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា

 

o  សាខាកម្ពុជាក្រោម

អគារលេខ ៦៤០ អឺ០ អឺ១ អឺ២ មហាវិថីកម្ពុជាក្រោម

សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក

ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា

 

o  សាខាម៉ៅសេទុង

អគារលេខ ១៨៧ មហាវិថីម៉ៅសេទុង

សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន​

ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា

 

3. ​​a)  បង្ហាញឯកសារដែលចាំបាច់ សម្រាប់ការបើកគណនីជាលក្ខណៈបុគ្គលៈ

o    អត្ដសញ្ញាណប័ណ្ណ/លិខិតឆ្លងដែន ដែលមានសុពលភាព

o    លិខិតបញ្ជាក់ការងារ (អតិថិជនបរទេស)

b) បង្ហាញឯកសារដែលចាំបាច់ សម្រាប់ការបើកគណនីជាលក្ខណៈក្រុមហ៊ុនៈ

o    អត្ដសញ្ញាណប័ណ្ណ/លិខិតឆ្លងដែនដែលមានសុពលភាពរបស់ហត្ថលេខី

o    វិញ្ញាបនប័ត្រចុះបញ្ជីការ

o    អាជ្ញាប័ណ្ណក្រុមហ៊ុន

o    វិញ្ញាបនប័ត្រពន្ធ

o    អនុសារណៈ និង លក្ខន្ដិកៈក្រុមហ៊ុន (បើមាន)

ព័ត៌មាន និង តួលេខៈ

សកម្មភាព គណនីសន្សំស្វ័យប្រវត្ដិកម្រិតខ្ពស់
  ជាលក្ខណៈបុគ្គល និង លក្ខណៈក្រុមហ៊ុន
ប្រាក់បញ្ញើទាបបំផុត 3,000.00 ដុល្លា
លក្ខខ័ណ្ឌសមតុល្យទាបបំផុត គ្មាន
អត្រាការប្រាក់ គ្មាន
កម្រៃសេវាប្រចាំឆមាស 5.00 ដុល្លា
ការបិទគណនីក្នុងរយៈពេល 6 ខែដំបូងចាប់ពីពេលបើក 10.00 ដុល្លា
របាយការណ៍ប្រចាំខែ មិនគិតថ្លៃ
គណនីដែលគ្មានប្រតិបត្ដិការ 5.00 ដុល្លា

កម្រៃសេវាសម្រាប់សៀវភៅមូលប្បទានប័ត្រៈ

ល.រ. មូលប្បទានប័ត្រ កម្រៃសេវា
1. សៀវភៅមូលប្បទានប័ត្រ 25 សន្លឹក 5.00 ដុល្លា
2. សៀវភៅមូលប្បទានប័ត្រ 50 សន្លឹក 10.00 ដុល្លា
3. មូលប្បទានប័ត្រត្រូវបានគេប្រគល់មកវិញ ដោយសារតែ គ្មានប្រាក់គ្រប់គ្រាន់ 50.00 ដុល្លា
4. មូលប្បទានប័ត្រត្រូវបានគេប្រគល់មកវិញ ដោយសារ មូលហេតុផ្សេងទៀត កម្រៃសម្រាប់ការទូទាត់
5. ការប្រមូលមូលប្បទានប័ត្រ នៅតាមសាខាក្នុងទីក្រុងភ្នំពេញ មិនគិតកម្រៃ
6. ការប្រមូលមូលប្បទានប័ត្រ នៅតាមធនាគារផ្សេងទៀត 0.05%(ទាបបំផុត 2 ដុល្លា)
7. ការប្រមូលមូលប្បទានប័ត្រពីបរទេស 0.125% (ទាបបំផុត 40 ដុល្លា)+ កម្រៃសម្រាប់ភ្នាក់ងារ
8. ការប្រមូលមូលប្បទានប័ត្រ - មិនទាន់ទូទាត់ កម្រៃសម្រាប់ភ្នាក់ងារប្រមូល