English | ខែ្មរ
Loading sidebar menu...
សេវាធនាគារសម្រាប់អតិថិជន |សេវាធនាគារសម្រាប់អាជីវកម្ម
គេហទំព័រ    គោលការណ៍ជាលក្ខណៈឯកជន

គោលការណ៍ជាលក្ខណៈឯកជន

យើងមានកិត្ដិយស ក្នុងការការពារ និងរក្សាការសម្ងាត់លើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក នៅពេលដែលអ្នកប្រើប្រាស់វ៉ិបសាយនេះដោយ គ្មានការព្រមព្រៀងចំពោះសេវាកម្មរបស់យើងដែលបានផ្ដល់ជូន ។

ព័ត៌មានផ្ទាល់ខ្លួន ដែលអ្នកផ្ដល់ឱ្យតាមរយៈវ៉ិបសាយនេះ នឹងត្រូវបានប្រើប្រាស់សម្រាប់គោលបំណងនៃការផ្ដល់សេវារបស់យើងជូន អ្នក និងដើម្បីសម្របសម្រួលអ្នកក្នុងការប្រើប្រាស់វ៉ិបសាយនេះ។

ធនាគារហ្វងឌីប៊ីអេសពាណិជ្ជភីអិលស៊ីអាចចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ជាមួយក្រុមហ៊ុន ដៃគូ ភ្នាក់ងារ ឬ ភាគីទីបីដែលពាក់ព័ន្ធ ដែលត្រូវការធ្វើការអង្កេតលើកិច្ចការសម្ងាត់ ហើយ/ឬ ការចែករំលែកព័ត៌មានរបស់អ្នកនឹងត្រូវបានការពារ ដោយកិច្ចព្រមព្រៀងស្ដីអំពីការរក្សាការសម្ងាត់។

ស្ថិតក្នុងកាលៈទេសៈមួយចំនួន ធនាគារហ្វងឌីប៊ីអេសពាណិជ្ជភីអិលស៊ីអាចមានកាតព្វកិច្ចបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅកាន់ រដ្ឋាភិបាល តុលាការ ឬ សមត្ថកិច្ចនិយ័តកម្ម ឬ ទៅតាមការតម្រូវរបស់ច្បាប់ ដីកាតុលាការ ឬ នៅពេលដែលមានការអនុញ្ញាតដោយ ច្បាប់។

ធនាគារហ្វងឌីប៊ីអេសពាណិជ្ជភីអិលស៊ីមានយន្ដការត្រួតពិនិត្យការចូលមើលព័ត៌មាន និង ប្រព័ន្ធបញ្ជាក់អត្ដសញ្ញាណយ៉ាងតឹងរ៉ឹង ដែលត្រូវបានរៀបចំឡើង ដើម្បីបង្ការមិនឱ្យមានការចូលមើលព័ត៌មានរបស់អ្នកដោយគ្មានការអនុញ្ញាត ដោយអ្នកដទៃ រួមទាំង បុគ្គលិករបស់យើងផងដែរ។

ធនាគារហ្វងឌីប៊ីអេសពាណិជ្ជភីអិលស៊ីអាចកែប្រែ ឬ ផ្លាស់ប្ដូរគោលការណ៍ជាលក្ខណៈឯកជននេះ នៅពេលណាមួយ តាមរយៈការធ្វើ បច្ចុប្បន្នភាពទំព័រនេះ។