English | ខែ្មរ
Loading sidebar menu...
សេវាធនាគារសម្រាប់អតិថិជន |សេវាធនាគារសម្រាប់អាជីវកម្ម
គេហទំព័រ    គណនីបញ្ញើសន្ស

គណនីបញ្ញើសន្សំហ្វងឌីប៊ីអេស

ជាមួយនឹងគណនីបញ្ញើសន្សំ អ្នកអាចមានទំនុកចិត្ដថា អ្នកមានវិធីដ៏ត្រឹមត្រូវដើម្បីធានាថាតម្រូវការសន្សំប្រាក់រយៈពេលមធ្យម និង រយៈពេលវែងរបស់អ្នកមានសុវត្ថិភាព និងសន្ដិសុខ និងអាចឱ្យអ្នកដកប្រាក់យកមកប្រើប្រាស់បានគ្រប់ពេល សម្រាប់ទិញផ្ទះ ឡាន ប្រើប្រាស់សម្រាប់ការសំរាកលំហែរកំសាន្ដ ឬសូម្បីតែការចាយវាយផ្សេងទៀត ដែលមិនបានរំពឹងទុកជាមុន។ យើងរក្សាប្រាក់ របស់អ្នកប្រកបដោយសុវត្ថិភាព និងសន្ដិសុខ ក្នុងពេលដែលអ្នកផ្ដោតការយកចិត្ដទុកដាក់ខិតខំសម្រេចគោលដៅហិរញ្ញវត្ថុរបស់ អ្នក!

លក្ខណៈ និង អត្ថប្រយោជន៍នៃគណនីបញ្ញើសន្សំហ្វងឌីប៊ីអេស

  • អនុញ្ញាតឱ្យអ្នករក្សាសមតុល្យសាច់ប្រាក់យ៉ាងទាបនៅក្នុងគណនី គឺ 1.00 ដុល្លា
  • ទទួលបានការប្រាក់ ដោយមិនគិតពីសមតុល្យក្នុងគណនី
  • កម្រៃសេវា និង កម្រៃរក្សាគណនីមានកម្រិតទាប
  • ពុំមានកម្រៃសេវាប្រចាំឆ្នាំសម្រាប់សេវា ATM
  • ចំនួនប្រាក់អតិបរមា ដែលអាចដកបានតាមប័ណ្ណ ATM គឺ 1,000 ដុល្លា
  • កម្រៃសេវាសម្រាប់ជំនួសប័ណ្ណដែលបាត់ គឺ 5.00 ដុល្លា

លក្ខខណ្ឌ ដើម្បីបើកគណនីបញ្ញើសន្សំរបស់ហ្វងឌីប៊ីអេស

  • ប្រាក់បញ្ញើដំបូងទាបបំផុត ត្រឹមតែ 50.00 ដុល្លាតែប៉ុណ្ណោះ
  • អតិថិជនជាលក្ខណៈបុគ្គល (មានទីលំនៅក្នុង/ក្រៅប្រទេសកម្ពុជា) ត្រូវមានអាយុចាប់ពី 18 ឆ្នាំឡើងទៅ
  • គណនី Trust អាចបើកសម្រាប់អតិថិជនដែលមានអាយុក្រោម 18 ឆ្នាំបាន ដោយប្រើឈ្មោះឪពុក ឬ ម្ដាយ /អាណាព្យាបាល

ការដាក់ប្រាក់បញ្ញើសន្សំ គឺងាយស្រួលបំផុត។ នៅធនាគារហ្វងឌីប៊ីអេស យើងអាចផ្ដល់នូវភាពងាយស្រួល និង នាំសេវាធនាគារ ដល់មាត់ទ្វាររបស់អ្នក។ សូមចាប់ផ្ដើមប្រើប្រាស់សេវានេះពីឥលូវនេះទៅ ជាមួយនឹងជំហានងាយៗទាំងបី (3) ខាងក្រោម។

3 ជំហានងាយៗ ដើម្បីចាប់ផ្ដើម

1.  ទូរស័ព្ទទៅកាន់លេខ +855 23218866 សម្រាប់ព័ត៌មានបន្ថែម

 

2. ទៅកាន់ការិយាល័យរបស់យើង

o  ទីស្នាក់ការកណ្តាល

ធនាគារហ្វងឌីប៊ីអេសពាណិជ្ជ ភីអីលស៊ី
ជាន់ដី នៃមជ្ឈមណ្ឌលការិយាល័យ BOC
អាគារលេខ 61-64មហាវិថីនរោត្ដម កែងផ្លូវលេខ 306
សង្កាត់បឹងកេងកង 1 ខ័ណ្ឌចំការមន
ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា

 

o  សាខាកម្ពុជាក្រោម

អគារលេខ ៦៤០ អឺ០ អឺ១ អឺ២ មហាវិថីកម្ពុជាក្រោម

សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក

ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា

 

o  សាខាម៉ៅសេទុង

អគារលេខ ១៨៧ មហាវិថីម៉ៅសេទុង

សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន​

ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា

 

3. បង្ហាញឯកសារដែលចាំបាច់ ដូចជាៈ

o  អត្ដសញ្ញាណប័ណ្ណ/លិខិតឆ្លងដែន ដែលមានសុពលភាព

o  លិខិតបញ្ជាក់ការងារ (អតិថិជនបរទេស)

ព័ត៌មាន និង តួលេខៈ

សកម្មភាព គណនីបញ្ញើសន្សំរបស់ហ្វងឌីប៊ីអេស
ប្រាក់បញ្ញើទាបបំផុត 50.00 ដុល្លា
លក្ខខណ្ឌសមតុល្យទាបបំផុត 1.00 ដុល្លា
អត្រាការប្រាក់ 1% ក្នុងមួយឆា្នំ
បិទគណនីក្នុងរយៈពេល 6 ខែដំបូងចាប់ពីពេលបើក 10.00 ដុល្លា (ក្នុងរយៈពេល 6 ខែដំបូង)
ការផ្ដល់សៀវភៅគណនីថ្មី ជំនួសសៀវភៅដែលបានបាត់ 5.00 ដុល្លា
គណនីដែលគ្មានប្រតិបត្ដិការ មិនគិតកម្រៃ
ការផ្ទេរប្រាក់ពីធនាគារមួយ ទៅធនាគារមួយទៀត មិនគិតកម្រៃ